-ដំណើរទស្សនកិច្ចទីក្រុងឌូបៃ និងទស្សនាវិហារដ៏ធំប្រកបដោយរចនាបទវ័យចំណាស់(Jumeirach Mosque)សារមន្ទីរឌូបៃជាសារមន្ទីរដ៏សំខាន់មួយរបស់ប្រទេសអារ៉ាប់រួមដែលជាកន្លែងដាក់តាំងបង្ហាញនូវឧបករណ៍ប្រើប្រាស់សំរាប់ប្រើប្រាស់ក្នុងសម័យមុន និងរូបសូន្យអំពីក្រមួន។
-វិមាន Bastakiya ជាកន្លែងប្រជុំដោយអគារដែលមានប្រជាប្រិយភាពសំរាប់ទេសចរ និងសណ្ឋាគារលំដាប់ផ្កាយ7 ដ៏ខ្ពស់សន្លឹមឈរនៅកណ្តាលទឹកសមុទ្រ (Burj Al Arab) រួចទទួលទានអាហារថ្ងៃត្រង់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ7 Burj Al Arab និងជូនទៅសំរាកនៅសណ្ឋាគារ ។
-ទស្សនាតំបន់ Chillout ដែលសំបូរទៅដោយភោជនីយដ្ឋាន និងបារសង់ឡើងពីទឹកកក។ បន្ទាប់មកយើងនឹងបន្តទៅទស្សនាសួនផ្ការីកចំរុះពណ៌(Miracle Garden Dubai)ដ៏ធំចំកណ្តាលទីក្រុងឌូបៃ ហើយទទួលទានអាហារពេលល្ងាចនៅភោជណីយដ្ឋានកូរ៉េ (ឈុតអាហារកូរ៉េ)នៅជិតប៉មនាឡិការដ៏ខ្ពស់រួចជូនទៅសំរាកនៅសណ្ឋាគារ៕
-ទទួលទានអាហារពេលព្រឹករួច យើងនឹងជិះរថភ្លើងទំនើប Monorail ទៅទស្សនាអគារ Altantis the palm ដ៏ធំសំបើមឈរខ្ពស់សន្លឹមនៅចំកណ្តាលផ្ទៃសមុទ្រដ៏ល្វឹងល្វើយ។ នៅទីនោះក៏មានអាគារក្រោមសមុទ្រដែលយើងអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនាបាតសមុទ្រ និងជីវិតសត្វសមុទ្រជាច្រើនប្រភេទ ។
-ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានដ៏ល្បី The Tarrace-Sheration Deira(International buffet)រួចជូនទៅសំរាកនៅសណ្ឋាគារ។
-បន្តទស្សនាកំសាន្តនៅវាលខ្សាច់សាហ្វារី (Desert Safari) ជាវាលខ្សាច់ដ៏ធំល្វឹងល្វើយ និងទទួលទានអាហារពេលល្ងាចបែប BBQ អមជាមួយនិងការសំដែលរបំា Bally Dance (អាហារចំរុះ) រួចជូនទៅសំរាកនៅសណ្ឋាគារ។
-ទទួលទានអាហារពេលព្រឹក រួចបន្តដំណើរទស្សនះកិច្ចទីក្រុង Abu Dhabi ដែលជាទីក្រុងមួយប្រៀបបានហ្នឹងស្ថានសួគ៌គ្របដណ្តប់ដោយអាគារខ្ពស់ៗនិងសំបូរបែប។
-ដើរកំសាន្តតំបន់ហាងកាហ្វេ Emierates Please ដែលជាកន្លែងលក់កាហ្វេ និងនំគ្រប់ប្រភេទប្រកបដោយឱជារស និងការច្នៃប្រឌិតបែបសិល្បះដ៏ល្បីដែលស្ថិតនៅទីក្រុង Abu Dhabi ។
-ទទួលទានអាហារថ្ងៃត្រង់នៅភោជណីយដ្ឋាន Shanghai Surprise នៅក្នុងសណ្ឋាគារ Al Dair (ឈុតអាហារចិន)
-ទស្សនានៅសួនកំសាន្ត Ferrari World Theme Park-AUH ដែលជាសួនកំសាន្តដ៏ធំមួយសំបូរទៅដោយឧបករណ៍កំសាន្តគ្រប់ប្រភេទដូចជារទេះភ្លើងអាកាស ជិះកន្ត្រកយក្សជាដើម បន្ទាប់មកធ្វើដំណើរត្រលប់ទៅទីក្រុងឌូបៃវិញ។
-ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Sobhan-SZR (ឈុតអាហារថៃ) រួចជូនទៅសំរាកនៅសណ្ឋាគារ។
-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចទៅទស្សនានៅលើកំពូលអាគារ Burj Khalifa ដ៏ខ្ពស់បំផុតដែលបណ្តែតខ្លួនឡើងចំកណ្តាលទីក្រុង(ទស្សនាទេសភាពទាំងមូលនៃទីក្រុងដ៏ទំនើបម៉ោង ៩:៣០ ព្រឹក)។
-ដើរកំសាន្តផ្សារទំនើបដ៏ធំមួយនៅទីក្រុងឌូបៃ ដែលជាកន្លែងប្រជុំដោយផលិតផលគ្រប់ប្រភេទ និងទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Chopstick Marco Polo (ឈុតអាហារចិន)។
-ទស្សនា Heritage Touch ដែលជាកន្លែងសំបូរដោយការលក់ និងតាំងបង្ហាញនូវឧបករណ៍ប្រើប្រាស់តាមបែបប្រពៃណី។
-ដើរទស្សនាកំសាន្តក្រុង Marina Walk ដែលជាក្រុងមួយគ្របដណ្តប់ដោយអគារដ៏ស្គឹមស្កៃអមជាមួយហ្នឹងដៃសមុទ្របង្ហាញនូវសម្រស់ទីក្រុងមួយនេះអោយកាន់តែល្អសំរាប់ទេសចរណ៍ថ្មើរជើងដើរកំសាន្ត និងគយគន់ទិដ្ឋភាពទីក្រុង។
-ទទួលទានអាហារពេលល្ងាចនៅភោជណីយដ្ឋាន Monsoon- Flora Grand AL Rigga រួចជូនទៅសំរាកនៅសណ្ឋាគារ៕
-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដើរកំសាន្តផ្សារទំនើប Emirates ដែលជាផ្សារទំនើបដ៏ធំដែលមានលក់ផលិតផលក្នុងស្រុក និងក្រៅស្រុក ផលិតផលម៉ាកល្បីៗ និងកន្លែងកំសាន្តជាច្រើន។
-ទទួលទានអាហារថ្ងៃត្រង់នៅភោជណីយដ្ឋាន Garden- Crowne Plaza-Auh ហើយបន្តដើរកំសាន្តនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Deiraដែលសំបូរទៅដោយការលក់ផលិតផលគ្រប់ប្រភេទ ពិសេសគ្រឿងវត្ថុអនុស្សាវរីយ និងភោជនីយដ្ឋានល្បីៗជាច្រើន។ទទូលទានអាហារពេលល្ងាចនៅភោជណីយដ្ឋាន Chines Palace (ឈុតអាហារចិន)។
-ជូនទៅព្រលានយន្តហោះអន្តរជាតិឌូប៉ៃ ដើម្បីធ្វើដំណើរត្រលប់មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញវិញ (ជើងហោះហើរពេលយប់ )
wordpress theme by initheme.com