Tour’s Program

-ការហោះហើរទៅកាន់ទីក្រុងសេអ៊ូល ។
-ការអញ្ជើញទៅដល់ និងមានការរង់ចាំទទួល ស្វាគមន៏យ៉ាងកក់ក្តៅពីមគ្គុទេសនៅព្រលានយន្តហោះអន្តរជាតិអ៊ីនឈួន
-ការស្នាក់នៅ និងលំហែរកំសាន្តពេលរាត្រីនៅក្រុងសេអ៊ូល។
-ទស្សនាមជ្ឍមណ្ឌលកំសាន្តបារាំង PETIT FRANCE ។

-បន្តរីករាយទៅកំសាន្តនៅកោះណាមីដែលជាកោះមួយមានធម្មជាតិស្រស់បំព្រង ផ្លាស់ប្តូរពណ៌តាមរដូវ​និងជាកន្លែងដ៏ល្បី សំរាប់ថតខ្សែភាពយន្តកូរ៉េ។


-រួចបន្តទៅសំរាកនៅសណ្ឋាគារក្នុងតំបន់ភ្នំសូរ៉ាក់ Seorak

-ទៅទស្សនាសួនកំសាន្តជាតិភ្នំសូរ៉ាក់ Seorak national Park ដោយជិះកន្រ្តកខ្សែកាបឆ្លងភ្នំ cablecar និងទស្សនាជ្រលងភ្នំធម្មជាតិដ៏ស្រស់ស្អាតដែលជាកន្លែងមួយអាចផ្តិតយកទិដ្ឋភាពបានយ៉ាងល្អ រួចឆៀង​ចូល​ទស្សនា​ប្រា​សាទបុរាណ​ស៊ីញ​ហឿង​សា​ Shinheungsa ​និងព្រះ​បដិ​មា​ក​​រ​សំ​រិទ្ធិដ៏​ធំ​ស្កឹម​ស្កៃ​ដែល​ជា​ទី​សក្ការះ​បូជា​នៅ​លើ​កំពូល​ភ្នំ​ ។


-វិលត្រលប់ទៅកាន់ទីក្រុងសេអ៊ូល ដើម្បីចូលរួមទស្សនាបុណ្យពិពណ៌ផ្កាដ៏ស្រស់ត្រកាល។
-ទស្សនាកំប្លែងនៃការសំដែងការចំអិនអាហារ NANTA SHOW ដែលមិនអាចទប់សំណើចបាន។

-ទៅទស្សនាសួនកំសាន្តអ៊ីវើឡេន Everland Them Park ដែលជាសួនកំសាន្តដ៏ធំប្រចាំទីក្រុងសេអ៊ូល ដែលទីនោះ អាច អោយភ្ញៀវទេសចរជិះលេងកំសាន្តជាមួយនឹង កន្រ្តកវិល រថភ្លើងអាកាសជាដើម។


-បន្តទៅទទួលយកបទពិសោធន៏ថ្មីនៃការធ្វើគីមឈីដែលជាម្ហូបប្រពៃណីកូរ៉េដ៏ល្បីល្បាញ និង ការស្លៀកសំលៀកបំពាក់ ប្រពៃណី កូរ៉េ Hanbok ហើយផ្តិតយករូបភាព ដ៏ស្រស់ស្អាតក្នុង ឈុត សំលៀក បំពាក់នេះ។


-វិលត្រលប់ទៅកាន់ទីក្រុងសេអ៊ូល។

-ទៅផ្សារដុងដេមូន Dongdaemun Market ដែលជាកន្លែង shopping សំបូរដោយផលិតផលក្នុងនិងក្រៅស្រុកជាច្រើន ដើម្បីទិញទំនិញតាមតំរូវការរបស់លោកអ្នក។


-ទៅមជ្ឈមណ្ឌលលក់យិនស៊ិនល្អៗនៅក្នុងប្រទេស
-ឈប់ថតរូបនៅខាងមុខវិមានរដ្ឋាភិបាលកូរ៉េ blue house

-សារមន្ទីរជាតិ National Folklore museum ដែលទីនោះ តំកល់ទុក នូវវត្ថុបូរាណជាង4000ប្រភេទ ។
បន្តទៅទស្សនារាជវាំងឃ្យុងបុក Gyeoungbok Palace ដែលជា រាជវាំងដ៏ធំ និងចំណាស់ដែលសាងសង់ក្នុងសម័យកាល ស្តេចចូសុង ។


-ហាងលក់ផលិតផលគ្រឿងសំអាងល្បីៗ និង ហាងលក់ ផលិតផល Red Pine tree ដ៏ល្បីល្បាញនៅប្រទេសកូរ៉េ។

-ទៅផ្សារនៅដងវិថីមីយ៉ុងដុង Meyeoungdong Shopping Street ដែលជាផ្សារដែលសំបូរដោយផលិតផល និងមានតំលៃសមរម្យ រួចឆៀងទៅទិញទំនិញនៅផ្សាររួចពន្ធ Duty Free shop ។


-បន្តទៅទស្សនា ប៉មអិន សេអ៊ូល (N Seoul) ដ៏ខ្ពស់សន្លឹមដើម្បី ទស្សនាទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នា​ពេល​រាត្រី​នៃ​ទី​ក្រុង​សេ​អ៊ូល​។


-ជូនទៅព្រលានយន្តហោះអន្តរជាតិអ៊ីឈួនដើម្បីហោះហើរត្រលប់ មកភ្នំពេញវិញ។
-នៅតាមផ្លូវទៅព្រលានយន្តហោះ ឆៀងចូលហាងលក់ទំនិញ Super market ដើម្បីទិញផលិត​ផល​កូ​រ៉េ​ ​ដូចជាផ្លែឈើ​និង​វត្ថុ​អនុ​ស្សា​វ​រីយ៍​។
Book Now Back

wordpress theme by initheme.com

 

5OCEANS CO., LTD.

Cheapest Air Fair, Unforgettable Journey, World wide Hotel Booking Service, Various Comfortable Transportation, and lots of traveler services !

Let’s us make your travel easier !!!


Newsletters

*We Never Send Spam



Have Questions?

+(855) 23 221 537

5oceans@online.com.kh

24/7 Dedicated Customer Support

wordpress theme by initheme.com