Tour’s Program

-23:00 ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
- 01:00 ចាកចេញពីអាកាសយានដ្ឋានភ្នំពេញតាមជើងអាកាសចរណ៍ ស្កាយអង្គរអ៊ែរឡាញ ZA ។
- 08:30 មគ្គុទេ្ទសក៍ដ៏មានជំនាញមករង់ចាំទទួល ។
- 10:00 រថយន្តទំនើបនឹងមកទទួលរួចឆ្ពោះទៅកាន់តំបន់ឆ្នេរ Tokyo​ ។

- 11:30 ទស្សនាមជ្ឈមណ្ឌល Mitsui Outlet ដែលល្បីល្បាញជាងគេ នៅក្នុងតំបន់នៃទីក្រុងតូក្យូ និងស្រស់ស្រូបអាហារថ្ងៃត្រង់ ។


-​ 13:00 រីករាយកំសាន្តនឹងទេសភាពដ៏ស្រស់ស្អាតនៃឆកសមុទ្រ Tokyo Aqua-Line (ដែលត្រូវបានគេស្គាល់ថា​ជា​ផ្លូវ​ហាយ​វេ​ដ៏​ធំ​មួយ​ដែល​ឆ្លង​កាត់​ឆ្នេរ​នៃ​ទី​ក្រុង​តូ​ក្យូ​ដែល​មាន​ប្រ​វែង​ ១៤​គីឡូ​ម៉ែត្រ​)​ ។​


- 13:30 អញ្ជើញទៅដល់ Umihtaru គឺជាកោះមួយដែលមានផ្លូវរូងក្រោមដីប្រវែង ៦៥០ម៉ែត្រ តំបន់នេះជាកន្លែងចតរថយន្ត GAZEBO ព្រមទាំងមានភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ។


-​ 14:00 ល្ងាចទស្សនាទស្សនីយភាពឆ្នេរសមុទ្រទីក្រុងតូក្យូតាមរថយន្ត ។

-​ 15:00 ទស្សនា Paletto Town គឺជាកងរង្វង់មូលធំដែលមានកំពស់ ១១៥ ម៉ែត្រ ហើយ​យើង​ចំ​ណាយ​ពេល​១៦​ នាទី យើង​នឹង​អាច​មើល​ឃើញ​ទី​ក្រុង​ Tokyo ទាំង​មូល​បាន​ ។


- 17:30 ទស្សនាទស្សនីយភាពទីក្រុង Narita និងសម្រាកនៅសណ្ឋាគារលំដាប់អន្តរជាតិ Marroad International ។


- 19:00 ស្រស់ស្រូបអាហារពេលយប់នៅសណ្ឋាគារ ។
- 08:00 ទទួលទានអាហារពេលព្រឹកក្នុងសណ្ឋាគារ និងទស្សនាទេសភាពរបស់ទីក្រុង Tokyo ។
- 09:00 រីករាយទស្សនាប្រាសាទអាសាកូសា (Asakusa) ដែលជាប្រាសាទពុទ្ធសាសនាមានអាយុចំណាស់ជាងគេបំផុតក្នុងទីក្រុង Tokyo នៃប្រទេសជប៉ុន ។
- 11:30 មកដល់តំបន់ពាណិជ្ជកម្ម Ginza ដែលជាទីបណ្តុំនៃផលិត ផលបែបសម័យ និងប្រពៃណីរបស់ជប៉ុនរួមទាំងផ្សារ សណ្ឋាគារ មហោស្រព អាហារដ្ឋាន កន្លែងតាំងលក់ផលិតផល និងទិដ្ឋភាពដែលមិនអាចបំភ្លេចបានជាច្រើនទៀត និង​ពិ​សារ​អា​ហារ​ថ្ងៃ​ត្រង់​នៅ​ភោជ​នី​យ​ដ្ឋា​ន​ជប៉ុ​ន​ ​។
- 13:30 មកដល់ស្ថានីយ៍រថភ្លើង Shinagawa ។
- 15:00 ធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ Shizuoka ។
- 16:20 មកដល់ទីក្រុង Shizuoka រួចសម្រាកនៅសណ្ឋាគារដ៏ ប្រណិត Sun route Shimizu ។
- 17:30 ទស្សនាតំបន់ Nihondaira ដែលជាកន្លែងសម្បូរទៅដោយ ទេសភាពធម្មជាតិស្រស់ស្អាតជាច្រើនដូចជា ភ្នំហ្វូជិ ឆ្នេរ​ និង​​រុក្ខ​ជាតិ​ដ៏​ស្រស់​បំ​ព្រង​ ហើយ​ពិ​សារ​អា​ហារ​នៅ​ភោ​ជ​នី​យ​ដ្ឋាន​ជប៉ុ​ន​ ​។
- 19:30 ត្រឡប់មកសម្រាកលំហែកាយនៅសណ្ឋាគារវិញ ។
- ស្រស់ស្រូបអាហារពេលព្រឹកក្នុងសណ្ឋាគារ ។

- 10:15 មកដល់ Shiraitonotaki ដែលជាទីទឹកធ្លាក់ដ៏ស្រស់ស្អាតក្បែរភ្នំហ្វូជិ ហើយ​​ត្រូវ​​បាន​​ប្រ​​ជា​​ជន​​ជ​ប៉ុន​​ចាត់​​ទុក​​ជា​​វិ​​មាន​​នៃ​​​សម្រស់​​​ធម្ម​​​ជា​តិ​​​របស់​​​ប្រ​​​ទេស​​​ជប៉ុន​​​​ ​​។​


- 11:30 អញ្ជើញមកដល់ហ្វូកាគូ (Fukaku) ដែលជាល្អាងទឹកកក លាតសន្ធឹតជាង២០១ម៉ែត្រ អ្វី​ដែល​​ពិ​សេស​នោះ​គឺ​វា​អាច​រក្សា​ភាព​ ត្រ​ជាក់​បាន​រហូត​ទៅ​ដល់​​៣ដឺ​ក្រេ​ទោះ​ក្នុង​ពេល​រដូវ​ក្តៅក៏ដោយ ដូច្នេះ​អ្នក​នឹង​អាច​ឃើញ​ផ្ទាំង​ទឹក​កក​ដ៏​ស្រស់​ស្អាត​នៅ​ខាង​ក្នុង​ល្អាង​ដែល​បន្សល់​ពីរ​ដូវ​រងារ​ ​។​​


- 12:15 ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Teppan Yaki ។

- 14:15 រីករាយនឹងទេសភាពនៃពិធីបុណ្យផ្កាហ្វូជិ ( ShibaZakura ) ដែលស្ថិតនៅតាមជើងភ្នំហ្វូជិ ហើយ​លោក​អ្នក​អាច​ភ្លក់​រស​ជាតិ​អា​ហារ​​នៅ​ក្នុង​តំ​បន់​ដ៏​ឈ្ងុយឆ្ងាញ់ ។


- 17:00 មកដល់តំបន់ទេសភាព Yamanakako និងសម្រាកនៅសណ្ឋាគារលំដាប់អន្តរជាតិ The Fuji Mastsuzono Hotel ។
- 18:30 ទទួលទានអាហារពេលយប់នៅសណ្ឋាគារ ។
- ស្រស់ស្រូបអាហារពេលព្រឹកនៅសណ្ឋាគារ ។

- 11:30 រីករាយទស្សនា និងដើរកំសាន្តទេសភាពរាជវាំងមរកត (Imperial Palace) ដែល​មាន​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​ចំ​កណ្តាល​ទី​ក្រុង​ ​Tokyo​ ​ហើយ​ដែល​ត្រូវអនុញ្ញាតិអោយចូលទស្សនាដំបូងនៅឆ្នាំ ១៩៤៩ ។


- 13:00 ស្រស់ស្រូបអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានជប៉ុន ។

- 14:30 អញ្ជើញមកទីប្រជុំជនអាគិបា (Akiba) ដែលជាតំបន់ប្រជុំទៅដោយមជ្ឈមណ្ឌលគ្រឿងអេឡិចត្រូនិច និង​បច្ចេក​វិទ្យា​ចុង​ក្រោយបង្អស់របស់ពិភពលោកដូចជា ទរទស្សន៍ ទូរសព្ទ ជាដើម ។


- 17:30 ទស្សនាទស្សនីយភាពនៃទីប្រជុំជន ស៊ីនជុគុ (Shinjuku) ដែលជាសង្កាត់ពោរពេញទៅដោយអគារខ្ពស់ស្កឹមស្កៃ និង​ភ្លើង​ពណ៌ ​ស្រស់​បំព្រងនាពេលរាត្រីបន្ទាប់មកអញ្ជើញស្រស់ស្រូបអាហារពេលយប់ ។


- 23:00 មកដល់ទីក្រុង Narita វិញ សម្រាកសំហែកាយនៅសណ្ឋាគារ Hotel Nikok Narita ។
- ស្រស់ស្រូបអាហារពេលព្រឹកនៅសណ្ឋាគារ ។
- រថយន្តទំនើបនឹងមកទទួលទៅកាន់អាកាសយានដ្ឋាន Narita ។
- 10:00 ធ្វើដំណើរឆ្ពោះទៅកាន់មាតុប្រទេសវិញ ។
- 16:30 មកដល់រាជធានីភ្នំពេញវិញ ដោយសុវត្ថិភាព ៕

wordpress theme by initheme.com

 

5OCEANS CO., LTD.

Cheapest Air Fair, Unforgettable Journey, World wide Hotel Booking Service, Various Comfortable Transportation, and lots of traveler services !

Let’s us make your travel easier !!!


Newsletters

*We Never Send Spam



Have Questions?

+(855) 23 221 537

5oceans@online.com.kh

24/7 Dedicated Customer Support

wordpress theme by initheme.com