Tour’s Program

-ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងកូឡាឡំាពួរ នៃប្រទេសម៉ាឡេស៊ី(MH)។


-ការអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិនៃទីក្រុងកូឡាឡំាពួរមានមគ្គុទេសដ៏រួសរាយរាក់ទាក់​ម​ក​ចំា​ទទួល​ស្វា​គ​​ម​​ន៍​​នៅ​​ទី​​នោះ​។


-ទស្សនាទីក្រុងថ្មី PutraJaya ដែលជាទីក្រុងពោរពេញទៅដោយសម្រស់នៃអាគារខ្ពស់ៗបណ្តែតខ្លួនក្នុងធម្មជាតិនៃ​ទី​ក្រុង​​កូ​ឡាឡំាពួរ។


-ទស្សនាមជ្ឈមណ្ឌលរដ្ឋបាលថ្មី Putra Jaya Mosque និងការិយាល័យនាយយករដ្ឋមន្ត្រី ។


-ទស្សនាស្ពានដ៏វែង​ Wawasan Bridge នៅចំកណ្តាលទីក្រុងឆ្លងកាត់ទន្លេ ដែលតភ្ជាប់ពីទីក្រុងទៅតំបន់សេដ្ឋ​កិច្ច​​ពិ​​សេស​​មួយ ។


-ញុំាអាហារពេលល្ងាចរួច ជូនទៅសំរាកសណ្ឋាគារនៅកូឡាឡាំពួរ។


-ទទួលទានអាហារពេលព្រឹក រួចទៅទស្សនាវិហារចិន Thien Hau ដ៏ធំសំបើមនិងវ័យចំណាស់១​,អា​គារ​​សន្តិ​​ភា​ព​​​​ពណ៌​​​​ស​​​​ដែល​​​​ខ្ពស់​​​​សន្លឹម​​លេច​​ធ្លោ​រ​​​​ចំ​​​​កណ្តាល​​​​ទី​​​​ក្រុង​


-ទស្សនាហាងលក់ Chocolate ដែលជាកន្លែងសំបូរទៅដោយ Chocolate គ្រប់ប្រភេទ​បូក​រួម​ទាំង​ការ​រចនា​​អាហារ​​ដែល​​មាន​​រស​​ជាតិ​ Chocolate តាម​​សិល្បះ​​សំបូរ​​បែប​​។


-ទទួលទានអាហារពេលថ្ងៃត្រង់ រួចបន្តទៅទស្សនារូងភ្នំ Batu ​ជា​ទី​ស្ថាន​ដែល​មាន
​អា​កាស​ធាតុ​ល្អ និង​មានរូប​សំណាក់​នៃ​សាសនា​​ជា​​ច្រើន​​ភ្ជាប់​​ខ្លួន​​​ជា​​​មួយ​​​នឹង​​​ធម្ម​​​ជាតិ​​។ - ដើរកំសាន្តបន្តក្នុងហាងលក់គ្រឿងអលង្ការល្អៗ លក់នាឡិការរួចពន្ធម៉ាកល្បីៗ និងសំ​ភារះ​ផ្សេងៗ។

-ញាំអាហារពេលល្ងាចនៅភោជនីយដ្ឋានល្បីៗនៅតំបន់ Gohtoy Jaya ដែលជា
តំបន់ទេសចរណ៍លើចំណោតភ្នំសំបូរទៅដោយអាគារស្អាតៗ និងជាទីកំសាន្ត​ដែល
​មាន​ប្រ​ជាប្រិយ​ភាព​មួយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។


- បន្តដំណើរទៅតំបន់ភ្នំហ្គនធីង ហាយឡេន ជាតំបន់ភ្នំដែលមានអាកាសធាតុត្រជាក់ស្រស់ស្រាយ ជាមួយហ្នឹងអគារកាស៊ីណូដែលរចនា
ឡើងចំរុះពណ៌ ​និង​ជា​អាគារ​ដែល​មាន​កំពស់​ជាង 2000​ មែត្រ ​បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​កំពស់​ទឹក​សមុទ្រ។


- រីករាយកំសាន្តជាបន្ត​ដោយ​ជិះ​ខ្សែ​កាប​ឡើង​ទៅ​លើ​ភ្នំ​ហ្គន​ធីង ​និ​ង​ទស្សនា​ទេស​ភាព​ដ៏​ទាក់​ទាញ​នៃ​តំបន់​នោះ។
- ​ផ្តល់​ជូន​ជា​មួយ​នឹង​ការ​ស្នាក់​នៅ​សណ្ឋា​គារ​លំ​ដាប់​ផ្កាយ​3 ​ដ៏​ស្រស់​ស្អាត។
- ទទួលទានអាហារពេលព្រឹក រួចបន្តដំណើរទៅទីក្រុងកូឡាឡំាពួរវិញ។

- ទស្សនាជាបន្តនូវ Independence Square ដែលជាអាគារដ៏ធំមួយ មានរាងកាច់ជ្រុងចំកណ្តាលទីក្រុងអមដោយវិថី និង​សួន​លំ​អ​រយ៉ាង
សាកសម្យ និងបន្តទៅទស្សនា National Mosque ដែលជាអាគារបែប​រច​នាប​ទ​ម៉ូស្លីម​ប្រៀប​បាន​នឹង​ប្រាសាទ​ដ៏​អស្ចារ្​យ​មួយ។


- ដំនើរកំសាន្តទៅកាន់បរមរាជវាំង New King’s Palace ដ៏ធំសំបើមជាកន្លែងពោរពេញ​ទៅ​ដោយ​ទេស​ភាព​ស្រ​ស់​ត្រ​កាល​គួរ​ជាទី​គយគន់
និង​សំរាប់​ថត​រូប​។


- ទស្សនាកំសាន្តនៅអាគារភ្លោះដែលជានិមិត្តសញ្ញានៃប្រទេសម៉ាឡេស៊ី និងជាកន្លែងពេញនិយមសំរាប់ភ្ញៀវទេសចរ បន្ទាប់មកដើរកំសាន្ត
ផ្សា​រនៅ​ទី​ក្រុង​កូ​ឡា​ឡំា​ពួរ​ និង​​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ ។​


- បន្តដំណើរទៅទីក្រុងជួរហ័រ ដោយចំណាយពេល 5 ទៅ 6 ម៉ោង ។
- អាហារពេលល្ងាចរួចទៅសំរាកសណ្ឋាគារលំដាប់ផ្កាយដ៏ល្បីនៅជួរហ័រ (សណ្ឋាគារញូវយ៉ក ជូរហ័រ ឬលំដាប់ស្មើរ) ។
- ទទួលទានអាហារពេលព្រឹករួច និងបន្តដំណើរទៅប្រទេសសាំងហ្គាពួរ

- ការអញ្ជើញទៅដល់ប្រទេសសំាងហ្គាពួរ រួចបន្តដំណើរទៅទស្សនា Merlion Park ដែលជាសួនជាប់មាត់ទឹក និង​រូប​សំណាក់​ត្រី​បាញ់​ទឹក
​ជា​និមិត្ត​សញ្ញា​នៃ​ប្រ​ទេស​សឹង្ហ​បូរី ។


- ទស្សនាអាគារដ៏ធំដែលជារដ្ឋសភានៅសាំងហ្គាពួរ Parliament House និងបន្តទៅទស្សនា​អា​គារ​វ័យ​ចំ​ណាស់​មួយ​ឈរ​ត្រ​ឈឹង​នៅ​ចំ
​កណ្តាល​ទី​ក្រុង City Hall​​ ។


- ទស្សនាបន្ត Mount Faber ដែលជាសួនឧទ្យានធម្មជាតិមានផ្លូវអាកាសខ្វែងខ្វាត់ដើម្បីទស្សនាទេសភាពទីក្រុង និងធម្មជាតិ រួចបន្តទៅ
កំសាន្តនៅ China Town ដែលជាតំបន់សំបូរដោយអាគារបុរាណតាមបែបរចនាចិន និង​ការ​ប្រ​កប​របរ​រក​ស៊ី ​លក់​ដូរ ​សំ​ភារះ​ប្រើ​ប្រាស់
​អាហារ​តាម​ដង​វិថី​យ៉ាង​កុះ​ករ ។


- បន្តទៅទស្សនាវត្តឥណ្ឌាដែលជាវត្តដ៏ធំមួយសង់ឡើងតាមបែបរចនាបថឥណ្ឌានា​កណ្តាល​ទី​ក្រុង​សាំង​ហ្គា​ពួរ​ រួច​ញុំា​អា​ហារថ្ងៃត្រង់​ជា​​ប្រភេទ​
​អាហារ BBQ ​កូរ៉េ។


- ទស្សនាបន្តនៅតំបន់សិនតូសាដែលជាតំបន់កំសាន្តមួយពោរពេញដោយផ្លូវអាកាស និងផ្លូវគោកខ្វាត់ខ្វែងអមដោយសួនធម្មជាតិ និងជាតំបន់
ដែលទាក់ទាញភ្ញៀវទេសចរយ៉ងច្រើនកុះករ មិនត្រឹមតែប៉ុណ្្ណោះយើងនឹងឈប់ថតរូបនៅ Universal Studio ​ដែល​ជា​កន្លែង​ថត​រូប​បាន​យ៉ាង​
ស្អាត ​និង​ល្បី​ល្បាញ​។


- បន្ទាប់ពីនោះយើងបន្តទៅទស្សនាពិភពបាតសមុទ្រ Under Water World ​ដែល​អាច​អោយ​យើង​ទស្សនា​ទេស​ភា​ពនិង​ជីវិតសត្វ​ក្រោម​បាត
​សមុទ្រ ​និង​ទស្ស​នា​ការ​សំ​ដែង​របស់​ត្រី​ដូហ្វីន​។


-ទទួលទានអាហារពេលល្ងាច រួចទៅទស្សនាអគាររីហ្សតដ៏​ល្បីល្បាញមួយ Marina Bay Sands ដែលមានរាងដូចនា​វា​បណ្តែត​ខ្លួន​លើ
​អា​កាស ​និង​មាន​អាង​ហែល​ទឹក​លើ​ជាន់​ដ៏​ខ្ពស់​បំ​ផុត ​រួច​ជូន​ទៅ​សំរាក​នៅ​សណ្ឋា​គារ ។


- បន្ទាប់ពី​ញុំាអាហារពេលព្រឹករួច ទៅដើរកំសាន្តនៅ​ហាង​លក់​គ្រឿង​អ​លង្ការ ​និង​ហាង​លក់​ប្រេង​ខ្យល់ ​និង​ប្រេង​រឹត​បែប​ប្រ​ពៃ​ណី​ចិន
Medical Oil ​គ្រប់​ប្រ​ភេទ ។


- បន្ទាប់មកធ្វើដំណើរត្រលប់ទៅ ជួរហ៊ា និងញុំាអាហារពេលថ្ងៃត្រង់នៅទីនោះ រួចបន្តដំណើរទៅទីក្រុងកូឡាឡាំពួរ។
- ទទួលទានអាហារពេលល្ងាច ​រួច​ជូន​ទៅ​សំ​រាក​សណ្ឋា​គារ​លំ​ដាប់​ល្បី​ៗ​នៅ​កូ​ឡា​ឡាំ​ពួរ​។


- បន្ទាប់ពីញុំាអាហារពេលព្រឹករួចយើងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិកូឡាឡំាពួរដើម្បីធ្វើដំណើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកប
ដោយភាពសប្បាយរីករាយ ​និង​សុវត្ថិភាព​ជា​មួយ​អនុ​ស្សាវ​រីយ៍​ដែល​មិន​អាច​បំ​ភ្លេច​បាន ។

Book Now Back

wordpress theme by initheme.com

 

5OCEANS CO., LTD.

Cheapest Air Fair, Unforgettable Journey, World wide Hotel Booking Service, Various Comfortable Transportation, and lots of traveler services !

Let’s us make your travel easier !!!


Newsletters

*We Never Send Spam



Have Questions?

+(855) 23 221 537

5oceans@online.com.kh

24/7 Dedicated Customer Support

wordpress theme by initheme.com