Tour’s Program

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីធ្វើដំណើរតាមយន្តហោះ​ទៅកាន់ កូឡាឡាំពួរ។​ ពេល​ទៅ​ដល់​នឹង​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​​ពី​​តំណាង​​ក្រុមហ៊ុន។ ​បន្ទាប់​ពី​ស្រស់​ស្រូប​អាហារ​ពេល​ថ្ងៃ​រួច ជូន​ទៅ​សំរាក​នៅ​​សណ្ឋាគារ​បន្ទាប់​មក ជូន​ទៅ​កំសាន្ត​នៅ​ទីក្រុង និង​ទស្សនា អគារ​ភ្លោះ វិហារ​អ៊ិស្លាម​ជាតិ វិមាន​ឯករាជ្យ​ជាតិ និង ឆាយណា​​ថោន។ បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច គឺ​ជា​ពេលដើរ​កំសាន្ត​ដោយ​សេរី។

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច ជូនទៅ​ទស្សនា Dutch Deritage Trails និង Baba Nyonya Museum នៅម៉ាឡាកា។ ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​ជា​មួយ​នឹង​បាយ​មាន់​ពិសេស​របស់ ម៉ាឡាកា​រួចបន្ត​ដំណើរ​​ទៅ ចូហូ បារូ។ ស្រស់ស្រូប​​អាហារ​ពេលល្ងាច​រូច ជូនទៅ​សំរាក​នៅ សណ្ឋាគារ​វិញ។

ស្រស់ស្រូប​អាហារ​ពេលព្រឹក​នៅ ចូហូរួច ជូន​ទៅ​ទល់​ដែនសឹង្ហបូរី នៅម៉ោង ៧ ព្រឹក។ ម៉ោង ៨ព្រឹកបន្ត​ដំណើរ​ទៅ​កំសាន្ត​នៅ​ក្នុង​ទីក្រុង និង ទស្សនា Resort World Sentosa, រោងល្ខោន​Esplanade ភ្នំ Faber រោងចក្រ​ពេជ្រ ផ្សារ Medical Oil Shop និង Kitchen Ware House Gallery។ បរិភោគ​អាហារ​ពេល​ថ្ងៃ​នៅ Korean BBQ រួច​បន្ត​ដំណើរ​ទៅ​រមណីយដ្ឋាន World Sentosa ដើម្បី​ទៅ​កំសាន្ត​នៅ កាស៊ីណូ បឹង​សុបិន្ត និង Festive Walk។ ពេល​រសៀល​បន្ត​ដំណើរ​ទៅ​ទស្សនា MEMA និង​រោង​ភាពយន្ត4D។ នៅម៉ោង ៦ល្ងាច ត្រលប់​មក​ចូហូ​វិញ។ ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រួច អាច​ដើរ​កំសាន្ត​ដោយ​​សេរី។

បរិភោគ​អាហារពេលព្រឹករួច ជូនទៅកំសាន្តនៅ Genting Highland រឺ ពិភព​នៃ​ការ​កំសាន្ត ដែល​ជា​កន្លែង កាស៊ីណូ​ស្រប​ច្បាប់​មួយ។ ស្រស់ស្រូប​អាហារ​ពេល​ល្ងាច។ បន្ទាប់​មក​ដើរ​កំសាន្ត នៅ​ទីនោះ​(ចំនាយ​លុយ​ដោយ​ខ្លូន​ឯង)។ បរិភោគ​អាហារ​ពេល​​ល្ងាច​​នៅ​សណ្ឋាគារ និង ដើរ​កំសាន្ត​ដោយ​ខ្លួន​ឯង។

បរិភោគអាហារពេលព្រឹករួច អាចដើរកំសាន្តដោយខ្លួនឯងនៅ Genting Highland។ បរិភោគ​អាហារ​ពេល​ថ្ងៃត្រង់​រួច ជូន​ត្រលប់​មក​កូឡាឡាំពួរ​វិញ បន្ទាប់​មក បរិភោគ​អាហារ​ពេល​ល្ងាច​រូច ជូន​ត្រលប់​មក​សណ្ឋាគារ​វិញ។

បរិភោគ​អាហារ​ពេល​ព្រឹក​រូច អាច​ដើរ​ទិញ​ទំនិញ​ដោយ​ខ្លួន​ឯង​បាន។ បន្ទាប់​​ពីអាហារ​ពេលល្ងាច ជួប​ជុំ​គ្នា​នៅ​ព្រលាន​យន្តហោះ​រួច​ត្រលប់​មក​ទីក្រុង​ភ្នំពេញ​​វិញ​ប្រកប​ដោយ​សុវត្ថិភាព​​ ភាព​សប្បាយ​រីករាយ និង​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។

Book Now Back

wordpress theme by initheme.com

 

5OCEANS CO., LTD.

Cheapest Air Fair, Unforgettable Journey, World wide Hotel Booking Service, Various Comfortable Transportation, and lots of traveler services !

Let’s us make your travel easier !!!


Newsletters

*We Never Send Spam



Have Questions?

+(855) 23 221 537

5oceans@online.com.kh

24/7 Dedicated Customer Support

wordpress theme by initheme.com