Tour’s Program

ជួបជុំគ្នានៅព្រលានយន្តហោះភ្នំពេញ ដើម្បី​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ OZ740 (23:55 – 7:10) ហើយ​យើង​អាច​សំរាក​នៅ​​លើ​យន្ត​ហោះ​តែម្តង។

ពេលធ្វើដំណើរទៅដល់ព្រលានយន្តហោះអ៊ីនឈុន យើងត្រូវបន្តដំណើរទៅ​កោះ​ជេជូ ដ៏ល្បីល្បាញ​នៃ​ប្រទេស​កូរ៉េ។ ពេល​ទៅ​ដល់ យើង​នឹង​ត្រូវ​បាន​​ទទួល​​នូវ​ការស្វាគមន៍​យ៉ាងរាក់ទាក់​ពី​មគ្គុទេសគ៍។ យើង​នឹង​ចាប់ផ្តើម​ទស្សនា ព្រះអាទិត្យ​រះ​នៅឯ​កំពូល​ភ្នំសឹងសាន រួចបន្ត​ដំណើរ​ទៅ​ភូមិ​សឹងអាប់។ យើង​នឹង​បាន​ជួប​ប្រទះ​នូវ​ទិដ្ឋភាព​ដ៏ប្លែក​ភ្នែក​អំពីការ​រស់នៅ និង លំនៅដ្ឋាន​របស់​ប្រជាជន​ និង សត្វពាហនៈ​នៅ​តំបន់​នេះ និង ទស្សនា​សារៈ​មន្ទីរ​ខ្លាឃ្មុំ​Teddy។ ជា​ចុង​ក្រោយ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹកជ្រោះ​ឆិងចេយ៉ុន​ដ៏សែន​មនោរម្យ​។ បន្ទាប់​មក​ជូនទៅ​សំរាក​នៅ​សណ្ឋាគារ​កោះ​ជេជូ ។

ស្រស់ស្រូប​អាហារ​ពេលព្រឹក​នៅ​សណ្ឋាគារ​រួច ជូន​ទៅ​ទស្សនា​ក្បាលនាគ​ថ្ម​ដ៏​អស្ចារ្យ ហើយ​បន្ត​ទៅ​វីថី​ដ៏​មាន​អាថ៍កំបាំង។ នៅ​​ទីនេះ​ យើង​នឹង​បាន​ឃើញ​នៅ​ភាព​ដ៏អស្ចារ្យ​ដោយ​រថយន្ត​អាច​បរ​នៅ​លើ​ផ្លូវ​ឡើង​ទួល​ដោយពុំមាន​អ្នកបើក។ ការកំសាន្ត​នៅ​កោះ​ជេជូ​ ត្រូវ​បាន​បញ្ចប់។​ យើង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ទីក្រុង​​សេអ៊ូល។ យើង​នឹង​បាន​ទៅ​លេង​នៅសួន​កំសាន្ត​ដ៏​ធំឈ្មោះ អ៊ីវើរឡេន ប្រចាំ​ទៅ​ក្រុង​សេអ៊ូល។​ ក្រោយ​ពី​ការ​កំសាន្ត​រូច​យើង​នឹង​ធ្ចើ​ដំណើរ​បន្ត​ទៅ​សំរាក​នៅ​សណ្ឋាគារ​នៅ​តំបន់​ឃ្យូងជី​ដែល​ជា​ប្រវត្តិសាស្រ្ត​របស់​ប្រទេសកូរ៉េ។

ក្រោយពីទទួលទានអាហារពេលព្រឹករួច យើងធ្វើដំណើរទៅកោះណាមី ដែល​ជា​កោះ​ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​ភាពយន្ត។ ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​ថត នៅ​លើ​កោះ​នេះ ជា​ពិសេស​រឿង Winter of Sonata។ យើង​នឹង​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​នៅ​ភ្នំ​សូរ៉ាក ដែល​ជា​ភ្នំ​ខ្ពស់​ទី៣ នៃ​ប្រទេស​កូរ៉េ។ យើង​បាន​ទស្សនា​ផង​ដែរ​នូវ​វត្ត​ស៊ីន​ហឹង្សា ដែល​មាន​ព្រះបដិមា​ករ​ដ៏​ធំ​ធ្វើ​ពី​សំរិទ្ធ។ យើង​ជិះ​កន្រ្តក ឡើង​ទៅ​ប្រាសាទ​ក្វុង​ជឿង​សឿង នៅ​លើ​ភ្នំ ដែល​មាន​កំពស់ ៨៦០ម៉ែត្រ ពី​នីវ៉ូ​ទឹក​សមុទ្រ។ យើង​នឹង​បាន​ឃើញ​នូវ​ទិដ្ឋភាព​ដ៏អស្ចារ្យ ក្នុង​រយៈពេល​ជិះ​កន្រ្តក​នេះ។ ជូនទៅសំរាកនៅសណ្ឋាគារនៅស៊ូរ៉ាក់។

ក្រោយ​ស្រស់ស្រូប​អាហារ​ពេលព្រឹក យើង​នឹង​ត្រូវ​បាន​បង្រៀន​ឲ្យ​ធ្វើ គីម​ឈី ក្នុង​សំលៀកបំពាក់​ប្រពៃណី របស់​កូរ៉េ កន្លែង​លក់យិនស៊ិន និង​កន្លែង​​លក់​ទំនិញ​រួចពន្ធ និង​ទៅ​ផ្សារ ដុងឌៀមុន។ ​ត្រឡប់​ទៅ​សំរាក​នៅ​សណ្ឋាគារ​ក្រោយពេល​ស្រស់ស្រូប​​អាហារ​​ពេលល្ងាច​រួច។

បន្ទាប់​ពីទទួល​អាហារ​ពេលព្រឹក​រួច ​​យើងទៅទស្សនាព្រះរាជវាំង​ជីយ៉ន់បក់ ដែល​ជា​ព្រះ​រាជវាំង​​ធំ​ជាង​គេ​នៅ ប្រទេសកូរ៉េ​ក្នុង ចំណោម​រាជវាំង​ទាំង៥ និង សាងសង់​ក្នុង​រាជវង្ស ចូសុន។​ បន្ត​ទៅ​សារមន្ទីរជាតិ ដែល​នៅ​ទី​នោះ​យើង​នឹង​បាន​ឃើញ​នូវ​សំណាក់​តំណាង​​គ្រប់​យ៉ាង​អំពី​ប្រពៃណី និង ទំនៀម​ទំលាប់របស់​ប្រជាជន​កូរ៉េ​នាសម័យ​បូរាណ។​ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ដោយ​ឆ្លងកាត់​វិមាន​របស់​​ប្រធានាធិបតី​​កូរ៉េ​​។ បន្ត​ដំណើរ​មក​ព្រលាន​យន្តហោះ​អ៊ីនឈុន ដើម្បើ​ធ្វើដំណើរ​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញតាម​ជើងហោះហើរ OZ739 នៅ​ម៉ោង 19:10 PM ប្រកប​ដោយ​សុវត្ថិភាព ភាពសប្បាយ​រីករាយ និង អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។

Book Now Back

wordpress theme by initheme.com

 

5OCEANS CO., LTD.

Cheapest Air Fair, Unforgettable Journey, World wide Hotel Booking Service, Various Comfortable Transportation, and lots of traveler services !

Let’s us make your travel easier !!!


Newsletters

*We Never Send Spam



Have Questions?

+(855) 23 221 537

5oceans@online.com.kh

24/7 Dedicated Customer Support

wordpress theme by initheme.com