Tour’s Program

-ការជួបជុំគ្នានៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ
-ទទួលទានអាហារពេលល្ងាច និងសំរាកលើយន្តហោះ
-ការអញ្ចើញទៅដល់ទីក្រុងឌូបៃ មគ្គុទេសនឹងចំាទទួលស្វាគមន៏យ៉ាងកក់ក្តៅ​ និងទទួលទានអាហារពេលព្រឹក។

-ដំណើរទស្សនកិច្ចទីក្រុងឌូបៃ​​ និងទស្សនាវិហារដ៏ធំប្រកបដោយរចនាបទវ័យចំណាស់​(Jumeirach Mosque)សារ​មន្ទីរ​ឌូ​បៃ​ជា​សារ​មន្ទីរ​ដ៏សំខាន់មួយរបស់ប្រទេសអារ៉ាប់រួមដែលជាកន្លែងដាក់តាំងបង្ហាញនូវឧបករណ៍ប្រើប្រាស់សំរាប់ប្រើ​ប្រាស់​ក្នុង​សម័យ​មុន​ និង​រូប​សូន្យ​អំពី​ក្រមួ​ន​។


-វិមាន Bastakiya ​ជាកន្លែងប្រជុំដោយអគារដែលមានប្រជាប្រិយភាពសំរាប់ទេសចរ និងសណ្ឋាគារលំដាប់ផ្កាយ7 ដ៏ខ្ពស់សន្លឹមឈរនៅ​កណ្តាលទឹកសមុទ្រ​ (Burj Al Arab)​ រួចទទួលទាន​អា​ហារ​ថ្ងៃ​ត្រង់នៅ​ក្នុង​សណ្ឋា​គារ​លំដាប់​ផ្កាយ7 Burj Al Arab ​និង​ជូនទៅ​សំ​រាក​​នៅ​​សណ្ឋាគារ ។


-ទស្សនាតំបន់ Chill​​out ដែលសំបូរទៅដោយភោជនីយដ្ឋាន និងបារសង់ឡើងពីទឹកកក។ បន្ទាប់​មក​យើង​នឹង​បន្ត​ទៅ​ទស្សនា​សួន​ផ្កា​រីក​ចំរុះ​ពណ៌​(Miracle Garden Dubai)​ដ៏​​ធំ​​ចំ​​កណ្តាល​​ទី​ក្រុង​​ឌូ​​បៃ ​ហើយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជណីយ​ដ្ឋាន​កូរ៉េ (​ឈុត​អាហារ​កូរ៉េ)នៅ​ជិតប៉ម​នាឡិការ​ដ៏​ខ្ពស់រួច​ជូន​ទៅ​សំ​​រាក​នៅ​សណ្ឋា​គារ៕

-​ទទួលទានអាហារពេលព្រឹករួច យើងនឹងជិះរថភ្លើងទំនើប Monorail ទៅទស្សនាអគារ​ Altantis the palm ដ៏​ធំ​សំ​បើម​ឈរ​ខ្ពស់សន្លឹម​នៅ​ចំ​កណ្តាលផ្ទៃសមុទ្រដ៏ល្វឹងល្វើយ។ នៅ​ទី​នោះ​ក៏​មាន​អា​គារ​ក្រោម​សមុទ្រ​ដែល​យើង​អាច​ទស្ស​នា​ទេស​ភាព​ដ៏​ស្រស់ត្រ​កាល​នា​​បាត​​ស​មុទ្រ និង​​ជីវិត​​សត្វ​​សមុទ្រ​ជា​​ច្រើន​​ប្រ​​ភេទ ។


-ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានដ៏ល្បី The Tarrace-Sheration Deira(International buffet)រួច​ជូន​ទៅ​សំរាក​នៅ​សណ្ឋា​គារ។


-បន្តទស្សនាកំសាន្តនៅវាលខ្សាច់សាហ្វារី (Desert Safari) ​ជា​វាល​ខ្សាច់​ដ៏​​ធំ​ល្វឹង​​​ល្វើ​យ​ ​​និង​​​ទទួល​​​ទាន​​​អា​ហារ​​ពេល​​ល្ងា​ច​​បែប BBQ​ ​​​អម​​​ជា​​​មួយ​​​និង​​​ការ​​​សំ​ដែល​​របំា Bally Dance (អាហារចំរុះ) រួច​​​ជូន​​​ទៅ​​​សំ​​រាក​​នៅ​​​សណ្ឋា​​​គារ​។


-ទទួលទានអាហារពេលព្រឹក រួចបន្តដំណើ​រទស្សនះ​កិច្ចទីក្រុង Abu Dhabi ដែល​​ជា​ទីក្រុង​មួយ​​ប្រៀប​​​បាន​​​ហ្នឹង​​​​ស្ថាន​​​​​សួគ៌​​​​​​គ្រ​ប​​​​​ដណ្តប់​​​​​​​ដោយ​អា​​​​​​​​​គារ​​​​​​​​ខ្ពស់​​​​​​​ៗ​​​​និង​​​​​​​​​សំ​​​បូរ​​​​​​​បែប​​​​។


-ដើរកំសាន្តតំបន់ហាងកាហ្វេ Emierates Please ដែលជាកន្លែងលក់កាហ្វេ និងនំគ្រប់ប្រភេទប្រកប​ដោយ​ឱ​ជា​រស ​និង​ការ​ច្នៃប្រ​ឌិត​បែប​សិល្បះ​ដ៏​ល្បី​ដែល​ស្ថិ​ត​នៅ​ទី​ក្រុង Abu Dhabi ។


-ទទួលទានអាហារថ្ងៃត្រង់នៅភោជណីយដ្ឋាន Shanghai Surprise នៅក្នុងសណ្ឋាគារ Al Dair (ឈុតអាហារចិន)


-ទស្សនានៅសួនកំសាន្ត Ferrari World Theme Park-AUH ដែល​ជា​សួន​កំ​សាន្ត​ដ៏​ធំ​មួយ​សំបូរ​ទៅ​​ដោយ​​ឧ​​ប​​ក​រ​ណ៍​​កំ​​សាន្ត​​​គ្រប់​​​ប្រ​​​ភេ​ទ​​ដូច​​​​ជា​​​​រទេះ​​​​ភ្លើង​​​​អា​​កាស​​ ​ជិះ​​​កន្ត្រក​​​យក្ស​​​ជា​​​ដើម​ ​​​បន្ទាប់​​​ម​​ក​ធ្វើ​​​ដំ​​ណើរ​​​ត្រ​​លប់​​​ទៅ​​​ទី​​​ក្រុង​​​ឌូ​​​បៃ​​វិញ​។​


-ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Sobhan-SZR (ឈុតអាហារថៃ) រួចជូនទៅសំរាកនៅសណ្ឋាគារ។


-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចទៅទស្សនានៅលើកំពូលអាគារ Burj Khalifa ដ៏​ខ្ពស់​បំ​ផុត​ដែល​បណ្តែត​ខ្លួន​ឡើង​ចំ​កណ្តាល​​ទី​​ក្រុង​​(ទស្សនា​ទេស​ភាព​ទាំង​មូល​នៃ​ទី​ក្រុង​ដ៏​ទំ​នើប​ម៉ោង​ ៩:​៣០​ ព្រឹក​)។


-ដើរកំសាន្តផ្សារទំនើបដ៏ធំមួយនៅទីក្រុងឌូបៃ ​ដែល​ជា​កន្លែង​ប្រ​ជុំ​ដោយ​ផលិត​ផល​គ្រប់​ប្រភេទ ​និង​ទទួល​ទាន​អា​ហារ​ថ្ងៃ​ត្រង់​នៅ​ភោជ​នីយ​ដ្ឋាន Chopstick Marco Polo (​ឈុត​អាហារ​ចិន)។


-ទស្សនា Heritage Touch ដែលជាកន្លែងសំបូរដោយការលក់ និងតាំងបង្ហាញនូវឧបករណ៍ប្រើប្រាស់តាមបែបប្រពៃណី។


-ដើរទស្សនាកំសាន្តក្រុង Marina Walk ដែល​ជា​ក្រុង​មួយ​គ្រប​ដណ្តប់ដោយ​អគារ​ដ៏​ស្គឹម​ស្កៃ​អម​ជា​មួយ​ហ្នឹង​ដៃ​សមុទ្រ​បង្ហាញ​នូវ​សម្រស់​ទី​​ក្រុង​​មួយ​​នេះ​​អោយ​​កា​ន់តែ​ល្អ​សំរាប់​​ទេស​​ចរណ៍​​ថ្មើរ​ជើង​ដើរ​កំ​សាន្ត ​និង​​គយ​​គន់​​ទិដ្ឋ​​ភាព​​ទី​ក្រុង​។


-ទទួលទានអាហារ​ពេល​ល្ងាច​នៅ​ភោ​ជណីយ​ដ្ឋាន Monsoon- Flora Grand AL Rigga ​រួច​ជូន​ទៅ​សំរាក​នៅ​សណ្ឋា​គារ​៕


-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចបន្តដើរកំសាន្តផ្សារទំនើប Emirates ដែល​ជាផ្សា​រទំ​នើប​​ដ៏​​​ធំ​​ដែល​​មាន​​លក់​​ផលិត​​ផល​​ក្នុង​​​ស្រុក​​ ​និង​​​ក្រៅ​​​ស្រុក​ ផលិត​​​ផល​​ម៉ា​ក​​ល្បីៗ ​និង​​កន្លែង​កំ​សាន្ត​ជា​ច្រើន​។​​


-ទទួលទានអាហារថ្ងៃត្រង់នៅភោជណីយដ្ឋាន Garden- Crowne Plaza-Auh ហើយ​បន្ត​ដើរ​កំ​សាន្ត​នៅ​មជ្ឈម​ណ្ឌល​ពាណិជ្ជ​កម្ម​ Deira​​ដែល​សំបូរ​ទៅ​ដោយ​ការ​លក់​​ផលិត​​ផល​​គ្រ​ប់​ប្រ​​ភេទ​​ ពិ​​សេស​គ្រឿង​​​វត្ថុ​​អនុ​ស្សា​វរីយ​ និង​​​​ភោ​ជ​​​នីយ​​​​ដ្ឋាន​​​​ល្បី​ៗ​​​​ជា​​​​ច្រើ​ន​​​។​​ទទូល​​​ទាន​​​អាហារ​​​ពេល​ល្ងាច​​នៅ​​ភោ​ជ​​ណីយ​​ដ្ឋាន​ Chines Palace (ឈុតអាហារចិន)។


-ជូនទៅព្រលានយន្តហោះអន្តរជាតិឌូប៉ៃ ដើម្បីធ្វើដំណើរត្រលប់មក​កាន់អាកាសយាន្ត​ដ្ឋាន​អន្ត​រ​ជាតិ​ភ្នំ​ពេញ​វិញ​ (ជើង​ហោះ​ហើរពេល​យប់ )


-ការអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញវិញ។
-បញ្ចប់ដំណើរកំសាន្តដោយភាពរីករាយ។

wordpress theme by initheme.com

 

5OCEANS CO., LTD.

Cheapest Air Fair, Unforgettable Journey, World wide Hotel Booking Service, Various Comfortable Transportation, and lots of traveler services !

Let’s us make your travel easier !!!


Newsletters

*We Never Send Spam



Have Questions?

+(855) 23 221 537

5oceans@online.com.kh

24/7 Dedicated Customer Support

wordpress theme by initheme.com